ពិធីប្រគល់វិញ្ញាបនប័ត្រដល់សិក្ខាកាម​ដែលបញ្ចប់ការសិក្សា និងបើកវគ្គ បណ្តុះបណ្តាលភាសាអង់គ្លេសថ្មីបានប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ ទី 21 ខែមិថុនា ឆ្នាំ 2018 នៅព្រឹទ្ធសភាកម្ពុជា។ ពិធីនេះ​ត្រូវបានរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភានិងរដ្ឋសភា និង វិទ្យាស្ថានសភាកម្ពុជា (វ.ស.ក) ។

វគ្គ​នេះមានសិក្ខាកាមចំនួន 33 នាក់បានបញ្ចប់កម្មវិធីបណ្ដុះបណ្ដាល​​ដោយជោគជ័យ ដែលបានចាប់ផ្តើមនៅខែកញ្ញាឆ្នាំ 2017 និងបានបញ្ចប់​ក្នុងខែមីនា ឆ្នាំ 2018 ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានបង្កើតឡើងដើម្បីផ្ដល់នូវ​​ជំនាញភាសាអង់គ្លេសនៅកម្រិត ផ្សេងៗគ្នា រួមមាន​កម្រិតក្រោមមធ្យម និងមធ្យម និងសម្រាប់ការប្រើប្រាស់ជាក់ស្ដែង​នៅក្នុង​បរិបទ​អាស៊ាននិងសម្រាប់ ការស្រាវជ្រាវសភា។

លោក David Moller អ្នកគ្រប់គ្រងកម្មវិធីភាសាអង់គ្លេស បានរាយការណ៍អំពីសមិទ្ធផលនិងការអភិវឌ្ឍន៍ថ្មីៗនៃសកម្មភាពគាំទ្រ ដែលផ្តល់អត្ថប្រយោជន៍ដល់សកម្មភាពសិក្សាភាសាអង់គ្លេស។ ការចងក្រង​វាក្យស័ព្ទ​ពាក់ព័ន្ធនឹង​កិច្ចការ​សភា និងបន្ទប់សិក្សា ភាសាដែលបំពាក់ដោយប្រព័ន្ធពហុព័ត៌មានតាមអ៊ិនធឺណេត​ជួយដល់​ការរៀនភាសាអង់គ្លេសគ្រប់កម្រិត។

លោកស្រី សូនី ហ្វែរណង់ដែស នាយកប្រតិបត្តិស្តីទីនៃវិទ្យាស្ថានសភាកម្ពុជា បានសម្តែងនូវការកោតសរសើរដល់អគ្គលេខាធិការ​ ដ្ឋានរដ្ឋសភានិងព្រឹទ្ធសភាក្នុងការផ្តល់កិច្ចសហប្រតិបត្តិការនិងការលើកទឹកចិត្តល្អក្នុងការគាំទ្រសកម្មភាពរបស់ វ.ស.ក ដើម្បី អភិវឌ្ឍសមត្ថភាពបុគ្គលិកសភា។ លោកស្រីបានអបអរសាទរដល់​និស្សិតដែលទទួលបានជោគជ័យ និងបានជម្រុញ​សិស្សថ្មី ឱ្យខិតខំរៀនសូត្រនិងគោរពវិន័យតាមថ្នាក់រៀន​ដើម្បី ទទួលបានលទ្ធផលល្អបំផុតពីវគ្គសិក្សាថ្មីនេះ​។កញ្ញា​ សូ ផលលាភ សិក្ខាកាមម្នាក់ដែលទើបតែបានបញ្ចប់វគ្គត្រៀមម្រាប់​​អាស៊ាន បានថ្លែងអំណរគុណដល់ វ.ស.ក និងគ្រូបង្រៀន​ភាសាអង់គ្លេស ដែលបានរួមចំណែកដល់ការអភិវឌ្ឍសមត្ថភាពបុគ្គលិកសភា។ កញ្ញា​​ក៏បានសម្តែងនូវមោទនភាពនៃ​កម្រិតជំនាញភាសាអង់គ្លេស ដែល​​បានសម្រេចជាលទ្ធផលពី​វគ្គបណ្តុះបណ្តាលនេះដោយ​កញ្ញា​​បានប្រើប្រាស់ជំនាញថ្មីទាំងនេះក្នុងការងារប្រចាំថ្ងៃនិង ការស្រាវជ្រាវនៅព្រឹទ្ធសភា។នៅក្នុងសុន្ទរកថាអបអរសាទរ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភាបានមាន ប្រសាសន៍ថា វ.ស.ក បានចាប់ផ្ដើម​ការផ្តោតជា​​ដំបូងតែលើសភាកម្ពុជា ប៉ុន្តែ ក៏បានប្រែ​ក្លាយជាវិទ្យាស្ថានបណ្តុះបណ្តាល សម្រាប់បណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់។ ឯកឧត្តម​បានមានប្រសាសន៍បន្ថែមថា សិក្ខាកាម​គួរមានមោទនភាពចំពោះ ការបណ្តុះបណ្តាលរបស់​ វ.ស.ក​ ដែលពួកគេបានទទួល។ ឯកឧត្តមក៏បាន​បញ្ចប់សុន្ទរកថារបស់លោកដោយលើកទឹកចិត្តដល់ សិក្ខាកាមឱ្យបង្ហាញនូវការប្តេជ្ញាចិត្តដោយទាញយកអត្ថប្រយោជន៍ពេញលេញពីឱកាសនៃ​បណ្តុះបណ្តាលភាសាអង់គ្លេសនេះ។ក្នុង​ការប្រកាសបើកវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសថ្មី ឯកឧត្តម អ៊ុំសារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភាបានគូស​បញ្ជាក់​ថា ជំនាញភាសាអង់គ្លេសនឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗចំនួនបីគឺ៖​ ទី១ បុគ្គលិកដែលទទួលបានជោគជ័យនឹងកសាងសមត្ថភាព ផ្ទាល់ខ្លួនរបស់ពួកគេ។ ទីពីរ ពួកគេនឹងអាចកសាងអាជីពវិជ្ជាជីវៈរបស់ពួកគេ។ ហើយនិង​ទី៣ ពួកគាត់​នឹងត្រូវបានបំពាក់នូវ​ចំណេះដឹង​ដើម្បីចាប់យកឱកាសការងារ មិនត្រឹមតែនៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងតំបន់ផងដែរ នៅក្នុងបណ្តាប្រទេសអាស៊ានដទៃទៀត។ ឯកឧត្តម​បានជម្រុញ​ឱ្យសិក្ខាកាមទទួលយក​​វគ្គសិក្សាថ្មីដើម្បីចូលរួម​ក្នុង​កម្មវិធីបណ្ដុះបណ្ដាលនេះ       ឲ្យបាន​​ពេញលេញនិងសកម្ម ដើម្បីបំពេញតាមលក្ខណៈវិនិច្ឆ័យទទួលបាន​ភាពជោគជ័យ។ នៅ​ចុង​បញ្ចប់ ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការកោតសរសើរសល់​ វ.ស.ក ​ចំពោះកម្មវិធីផ្តួចផ្តើមនៃវគ្គ​បណ្តុះបណ្តាថ្មី និងជាដៃគូដ៏សំខាន់មួយសម្រាប់ពង្រឹងសមត្ថភាពសភា។វគ្គបណ្តុះបណ្តាលថ្មីនេះនឹងត្រូវចំណាយពេលប្រហែលជា 6 ខែ ចាប់ពីថ្ងៃទី 25 ខែមិថុនាដល់ថ្ងៃទី 14 ខែធ្នូឆ្នាំ 2018 ។ ចំនួនបេក្ខជនសរុបចំនួន 56 រូបមកពីព្រឹទ្ធសភានិងរដ្ឋសភាត្រូវបាន អញ្ជើញឱ្យចុះឈ្មោះចូលរៀននៅ កម្រិតផ្សេងៗគ្នា​នៃកម្មវិធីភាសាអង់គ្លេសនេះ​។