រាជធានីភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ - ថ្ងៃ​នេះ ​ស្ថានទូត​ស៊ុយអែត​ ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្តល់​ថវិកាគាំទ្រ​ដល់​មជ្ឈមណ្ឌល​សភា​អាស៊ី(ម.ស.អាស៊ី) សម្រាប់អនុវត្ត ​សកម្មភាព​នៅ​កម្ពុជា​។ គោលដៅ​យូរ​អង្វែង​របស់​មជ្ឈមណ្ឌល​សភា​អាស៊ី​ គឺចូល​រួម​ចំណែក​លើក​កម្ពស់​ការ​អនុវត្ត​មុខងារ​របស់​សភានៅក្នុងតំបន់ ដោយ​ធ្វើការ​ជួយ​ពង្រឹង​សមត្ថភាព​របស់​មន្រ្តី​សភា​ និង​​បង្កើន​ការ​ផ្លាស់ប្តូរ​បច្ចេកទេស​ និង​បទ​ពិសោធន៍​ក្នុងចំណោម​ដៃគូ​សភាក្នុង​តំបន់​ និង​អន្តរជាតិ​។ ប្រទេស​ស៊ុយអែត​ និង​សហភាព​អឺរ៉ុប​ បានផ្តល់ថវិការួមគ្នាចំនួន​ ១១,៩​ លាន​សេក​ (ប្រមាណ១,៥​ លាន​ដុល្លារ​អាម៉េរិក​) សម្រាប់គម្រោងដែលមាន​រយៈពេល​២ឆ្នាំ (២០២១​-២០២២) ។​

 

ព័ត៌មានលំអិត

អត្ថបទដើមនៃសេចក្តីប្រកាសព័ត៌មានពីស្ថានទូតស៊ុយអែតប្រចាំនៅប្រទេសកម្ពុជា 

ទាញយកសេចក្តីប្រកាសព័ត៌មានជាភាសាខ្មែរ និងអង់គ្លេស